ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកអំណោយមនុស្សធម៌ចែកជនរងគ្រោះដោយរន្ទះបាញ់ស្លាប់ និងស្រ្តីមេម៉ាយម្នាក់មានជំងឺរុំារ៉ៃ

អនុសាខាកាកបាទក្រហមស្រុកសំបូរយកអំណោយមនុស្សធម៌ចែកជនរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២គ្រួសារ

ក្រសួងទេសចរណ៍ដាក់ចេញវិធានសុវត្ថិភាព និងក្រមប្រតិបត្តិពិសេសសម្រាប់អាជីវកម្មទេសចរណ៍ធំៗ៤ក្នុងដំណាក់កាល និងក្រោយកូវីដ១៩

ក្រសួងការងារជូនដំណឹងការបើកប្រាក់ឧបត្ថម្ភឲ្យកម្មកររោងចក្រ សហគ្រាសដែលព្យួរកិច្ចសន្យាការងារ

ក្រសួង​សុខាភិបាល​​ត្រៀម​វិទ្យាល័យ​ ហ៊ុន សែន ជម្ពូវ័ន ជា​​កន្លែង​​ពិនិត្យ​​អ្នកដំណើរ​មកពី​បរទេស

រថយន្តក្រុង​បើកបុក​កង់​បី​ពីក្រោយ​រួចជ្រុល​ទៅបុក​ម៉ូតូ​២​គ្រឿង​ទៀត​នារី​ម្នាក់​របួសធ្ងន់​

​រន្ទះបាញ់​ក្មេង​អ្នកស៊ីឈ្នួល​ដាំដំឡូង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

​ភ្នំ​ប្រាំពីរ​គឺជា​ឈ្មោះ​ភ្នំ​ដែល​ជាប់​តគ្នា​រហូត​ប្រាំពីរ​នៅ​ស្រុក​ភ្នំព្រឹក​

ព័ត៌មានអន្តរជាតិ

អាមេរិក​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​មុនពេល​កំណត់​

អាមេរិក ៖ មន្ត្រី​ម្នាក់​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ពុធ​ថា អាមេរិក​បាន​ដក​កងទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មុន​កាលកំណត់ ខណៈដែល​លោក​ប្រធានាធិបតី Donald Trump បានបញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​នូវ​ការអំពាវនាវ​ឲ្យ​មន្ទីរ​បញ្ច​កោណ​នាំ​កងទ័ព​ត្រឡប់មកផ្ទះ​វិញ។​ ​ការវិវឌ្ឍ​ន៍​នេះ​បាន​កើតឡើង​នៅពេល​ដែលមាន​សំណួរ​ទាក់ទង​នឹង​ដំណាក់កាល​បន្ទាប់​នៃ​សង្គ្រាម​ដ៏​យូរអង្វែង​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​គ្នា​ជា​ប្រវត្តិសាស្ត្រ​រយៈពេល៣ថ្ងៃ​ដែល​នាំ​ឲ្យ​មានការ​បញ្ចប់​ការស្លាប់ និង​រងរបួស​លើ​ជន​ស៊ីវិល។​ ​បទ​ឈប់​បាញ់​គ្នា​ដែល​ពួក​តា​លី​បង់​បាន​អំពាវនាវ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​មូស្លីម Eid al-Fitr បានបញ្ចប់​នៅ​យប់​ថ្ងៃ​អង្គារ​ដែល​ធ្វើ​ឲ្យ​ប្រទេស​អា​ហ្វ​ហ្គា​នី​មានការ​ព្រួយបារម្ភ​អំពី​ថា​តើ​វា​នឹងត្រូវ​បន្ត ឬ​ពេលណា​សង្គ្រាម​អាច​នឹង​ផ្ទុះឡើង​សាជាថ្មី ។​​ប៉ូលីស​បាន​និយាយថា កម្រិត​អំពើ​ហឹ​ង្សា​នៅតែមាន​កម្រិត​ទាប បន្ទាប់ពី​ការបញ្ចប់​បទ​ឈប់​បាញ់​គ្នា ប៉ុន្តែ​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បានធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ​ភាគខាងត្បូង​ដែល​បានសម្លាប់​ក្រុម​សកម្មប្រយុទ្ធ១៨នាក់។​ ​ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​អាមេរិក​បាន​ចុះហត្ថលេខា​ជាមួយ​តា​លី​បង់​កាលពី​ខែកុម្ភៈ​មន្ទីរ​បញ្ច​កោណ​គឺត្រូវធ្វើ​ឲ្យ​កម្រិត​កងទ័ព​ថយចុះ​ពី​ប្រហែល ១២ ពាន់​នាក់​ទៅ ៨,៦០០ នាក់​នៅ​ពាក់កណ្តាល​ខែកក្កដា​មុនពេល​ដក​កងកម្លាំង​ទាំងអស់​នៅត្រឹម​ខែឧសភា ឆ្នាំ ២០២១។ ប៉ុន្តែ​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​និយាយថា ចំនួន​កងទ័ព​មាន​ប្រមាណ ៨,៥០០ នាក់​រួចទៅហើយ ខណៈដែល​មេបញ្ជាការ​បាន​ព​ន្លឿ​ន​ការដកចេញ បន្ទាប់ពី​មានការ​ភ័យខ្លាច​ដោយសា​រ​វីរុស​កូ​រ៉ូ​ណា។ មន្ត្រី​រូបនោះ​បាន​ប្រាប់ AFP ថា “​ការដកចេញ​នេះ​ត្រូវបាន​ព​ន្លឿ​ន​ដោយសារតែ​ការប្រុងប្រយ័ត្ន​នៃ​ជំងឺ COVID-19”។​ ​លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា កម្រិត​កងកម្លាំង​រប​ស់​សហរដ្ឋអាមេរិក​បាន​ថយ​ចុះមក​នៅត្រឹម៧ពាន់​នាក់។ ​លោក Trump បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​បន្ទាប់ពី​រយៈពេល ១៩ ឆ្នាំ​វា​ដល់ពេល​ហើយ​ដែល​ពួកគេ​ត្រូវ​ប្រើ​កម្លាំង​ប៉ូលីស​ការពារ​ប្រទេស​របស់ខ្លួន​” ៕

ទំនាក់ទំនង